1. ទិដ្ឋភាពទូទៅនៃលក្ខណៈផ្សេងៗគ្នា
ផលិតផលទ្វារសំណាញ់ប្រឆាំងមូសរមូលស័្វយប្រវត្តិBasicមានគុណសម្បត្តិជាច្រើនយកឈ្នះលើគុណវិបត្តិរបស់ប្រព័ន្ធទ្វារសំណាញ់ប្រឆាំងមូសរមូល Basic ពីមុនមកនិងក៏ដូចជានៅលើទីផ្សារសព្វថ្ងៃ។ នៅទីនេះពួកយើងសូមគូសបញ្ជាក់ពីរការសិក្សាច្នៃប្រឌិតថ្មីដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការមើលឃើញបានច្បាស់។
1.1 ចំពោះរឺស័ររមូលស័្វយប្រវត្តិម៉ូដឆ្នាំ2018ប្រើចំពោះទ្វារសំណាញ់ប្រឆាំងមូសដើម្បីអោយមានភាពកាន់តែប្រសើឡើង
រឺស័រគេចាត់ទុកថាជា "បេះដូង" ឬនិយាយម្យ៉ាងទៀតថា "ម៉ាស៊ីន" នៃប្រព័ន្ធទ្វាររមូលប្រឆាំងមូសដែលជាកត្តាសំរេចចិត្តចំពោះសម្ថភាពប្រតិបត្តការនិងភាពជាប់បានយូរនៃផលិតផល។
ការបន្ថែមអ័ក្សនៅចំកណ្តាលរឺស័រគឺជាការការស្រាវជ្រាវមួយដែលបានជួយធ្វើឱ្យរឺស័រមានអាយុកាលប្រើប្រាស់បានយូជាងមុនច្រើនដង
រូបភាពរឺស័រដែលបានបំពាក់អ័ក្សថេរ
អ័ក្សកណ្តាលនឹងកំណត់ការខូចទ្រង់ទ្រាយដើម្បីរក្សារឺស័រត្រឡប់ទៅសភាពដើមវិញនៅពេលគ្មានកម្លាំងខាងក្រៅ
រឺស័រដែលមិនមានអ័ក្សបន្ទាប់ពីការប្រើប្រាស់ក្នុងរយះពេលខ្លីត្រូវបានខូចទ្រង់ទ្រាយប រឺស័រត្រូវខូចខាតហើយលែងមានកម្លាំងគ្រប់គ្រាន់ក្នុងការដំណើរការផលិតផលទៀតដាច់ខាតត្រូវប្ដូរថ្មី
រឺស័រដែលមានអ័ក្សកណ្ដាល | រឺស័រដែលមិនមានអ័ក្សកណ្ដាល |
1.2 ប្រើវីសកែតម្រូវកម្លាំងរឺស័រ
នេះគឺជាកត្តាសំខាន់មួយដែលភាគច្រើនអាចកំណត់ប្រតិបត្តិការយ៉ាងរលូននៃផលិតផល។ វីសប្រើដើម្បីកែតម្រួលអាចជួយអោយរឺស័រស្ថិតក្នុងស្ថានភាពមួយមានកំលាំងគ្រប់គ្រាន់។អតិថិជនអាចកែតម្រូវតាមចិត្តយ៉ាងសាមញ្ញមិនចាំបាច់ដកទ្វារចេញឬត្រូវការជំនួយពីអ្នកផ្គត់ផ្គង់ឡើយ។
ការច្នៃប្រឌិតថ្មីនេះគឺជាការស្រាវជ្រាវរបកគំហើញមួយដើម្បីជួយដល់ប្រព័ន្ធទ្វារសំណាញ់ប្រឆាំងមូសរមូលស័្វយប្រវត្តិម៉ូដ Basic model 2018ទទួលបានជោគជ័យជាមួយនឹងការនាំចេញដ៏មានតម្លៃ។
1.3 ការកែលម្អលើសោរទ្វារ
ម៉ូឌែលសោរទ្វារសំណាញ់ប្រឆាំងមូសរមូលស័្វយប្រវត្តិ Model 2018 ត្រូវបានស្រាវជ្រាវនិងធ្វើឱ្យប្រសើរឡើងដើម្បីជំនួសសោរម៉ូដែលមុន ៗ ដែលជួយឱ្យអ្នកប្រើប្រាស់ងាយស្រួលបើកនិងបិទទ្វារ។
សោរចុចកែឆ្នៃថ្មី | ម៉ូដសោរទ្វារចាស់ |
2. ទ្វារសំណាញ់ប្រឆាំងមូសរមូលស័្វយប្រវត្តិម៉ូដែល BASIC - ត្រូវបានបង្កើតឡើងនៅឆ្នាំ 2018
ត្រូវបានបង្កើតឡើងពីម៉ូដែលចាស់ (2011) ទ្វារសំណាញ់ប្រឆាំងមូសរមូលស័្វយប្រវត្តិម៉ូដែល BASIC វបានស្រាវជ្រាវនិងធ្វើឱ្យប្រសើរឡើងទាំងផ្នែកព័ត៌មានលម្អិតនិងការរចនាផលិតផល។ទ្វារដំណើរការស្ងាត់, ស្រាល, អាយុកាលជាប់បានយូ, លើកកំពស់គុណតំម្លៃក្នុងការប្រើប្រាស់និងមានការពេញចិត្តពីអតិថិជន។
ការរចនារូបរាងកាន់តែប្រសើរឡើង,ការរចនាថ្មី:
2.1 យន្តការប្រតិបត្តិការរបស់ទ្វាររមូល Basic
ទ្វារសំណាញ់ប្រឆាំងមូសរមូលស័្វយប្រវត្តិងាយស្រួលក្នុងការបិទបើកជាមួយនឹងប្រតិបត្តិការដោយដៃ។នៅពេលប្រើយើងរក្សាគន្លឹះទាញ,ទាញសំណាញ់ពីខាងលើចុះមកក្រោម, ទ្វារនិងត្រូវបានចាក់សោរ។ នៅពេលដែលមិនប្រើ, អ្នកគ្រាន់តែចុចប៊ូតុងសោរសងខាងដោយស្រាលហើយសំណាញ់នឹងដកថយដោយស្វ័យប្រវត្តិចូលក្នុងប្រអប់។
2.2 ទីតាំងដំឡើង
ទ្វារសំណាញ់ប្រឆាំងមូសរមូលស័្វយប្រវត្តិម៉ូដែល BASIC គឺសមស្របសម្រាប់ការតំឡើងនៅទីតាំងដូចជា បង្អួច កន្លែងទំនេរ កន្លែងដែលមានផ្ទៃតូចខ្យល់តិច។
ករណីតំឡើងក្នុងគ្រោងទ្វារ
ដើម្បីដំឡើងក្នុងគ្រោងទ្វារវាត្រូវការទំហំប្រហែល 5cm ពីផ្ទៃរាបស្មើជញ្ជាំងដល់រនាំង(ទ្វារឬបង្អួច)ឬទ្វារកញ្ចក់ខាងក្នុង (សូមមើលវីដេអូស្តីពីការស្ទង់មតិនិងការណែនាំតំឡើង)
ការតំឡើងនៅខាងក្រៅគ្រោងទ្វារ:
ក្នុងករណីនេះទំហំប្រអប់ទ្វារជាប់ញ្ជាំងលែងល្មមអាចដាក់ប្រអប់ថែមទៀតបាន នៅពេលដំឡើងនៅខាងក្រៅជញ្ជាំង ប្រព័ន្ធទ្វារទាំងមូលនឹងត្រូវនៅខាងក្រៅ ចំណុចខ្ពស់បំផុតដែលចេញពីប្លង់ជញ្ជាំងគឺផ្ទៃមុខខាងក្រៅរបស់ដុំរមូល 37mm ឬ 45mm
2.3 រចនាសម្ព័ន្ធមូលដ្ឋាន
ផ្នែទាំងអស់នៃគ្រោងដូចជា៖ ដុំទប់សំណាញ់, ហ្វ្រេម, របារទាញពួកយើងប្រើអាលុយមីញ៉ូមឆៅ 6063 – T5 ដែលត្រូវបានរចនាឡើងទាំងស្រុងទៅតាមទម្រង់ថ្មីអតិថិជនមានអារម្មណ៍គិតថាវាឆើតឆាយប៉ុន្តែនៅតែធានាជូនត្រឹមត្រូវតាមបច្ចេកទេស។
ផ្នែកនៃទម្រង់អាលុយមីញ៉ូម
ប្រអប់37 | ប្រអប់45 | ហ្វ្រេមរ៉ៃ | ដុំរមូល | របារទាញចំហៀង |
គ្រោងអាលុយមីញ៉ូមគឺស្រោបដោយថ្នាំកូតអេឡិចត្រូម៉ាញ៉េទិច AkzoNobel (ហូល្លង់) ឬស្រោបដោយថ្នាំកូតពណ៌គ្រាប់ធញ្ញជាតិតាមស្តង់ដារនៃរោងចក្រអាលុយមីញ៉ូមធានាបាននូវភាពធន់ដោយមិនចាំបាច់លាបឬបាញ់ថ្នាំបន្ថែម។
ពណ៌ថ្នាំលាបគ្រោងអាលុយមីញ៉ូម
ពណ៌ខ្មៅ | ពណ៌ប្រផេះ | ពណ៌សរ | ពណ៌កាហ្វេ | ពណ៌ឈើ |
ព័ត៌មានលម្អិតសមាសធាតុប្លាស្ទិច៖ ដោយផ្តោតលើការច្នៃប្រឌិត ពួកយើងបានចំណាយទុនយ៉ាងច្រើនសម្រាប់វិនិយោគលើការផលិតប្លាស្ទិកដែលជួយផ្លាស់ប្តូរការរចនាទាំងស្រុងនិងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃផ្នែកនីមួយៗ។ វត្ថុធាតុដើមប្លាស្ទិកសុទ្ធប្រើផ្លាស្ទិចវិស្វកម្ម ១០០% ដែលនាំចូលពីតៃវ៉ាន់ឬកូរ៉េ (ចុចត្រង់នេះ - CO, CQ ជ័រនាំចូល) ។
ព័ត៌មានលម្អិតប្លាស្ទិច
| ||||
គំរបបិទខាងក្នុង | គំរបបិទខាងក្រៅ | គំរបបិទរបារទាញ | សោរ | ក្រវិលទាញ |
|
|
| ||
ជើងរ៉ៃក្នុងស៊ុម | ជើងរ៉ៃក្រៅស៊ុម | វីសស្ពឺសារ៉េកែតំម្រូវ | កងប្រាក់ | គំរបកង |
សំណាញ់អ៊ុបទិច
សម្រាប់ម៉ូដែលទ្វារសំណាញ់រមូលស័្វយប្រវត្តិ BASIC យើងប្រើសំណាញ់សរសៃអ៊ុបទិច PVC ដែលនាំចូលពីប្រទេសអ៊ីតាលី (ចុចដើម្បីមើល CO, CQ) ។ សំណាញ់សរសៃអ៊ុបទិចមានលក្ខណៈពិសេសជាក់លាក់និងពណ៌ជាក់លាក់ដូចខាងក្រោម
សំណាញ់ សំណាញ់សរសៃអ៊ុបទិច PVC ដែលនាំចូលពីប្រទេសអ៊ីតាលី លក្ខណៈពិសេស: មិនរាលដាលពេលមានអគ្គីភ័យ ភាពធន់នឹងកាំរស្មីយូវី បង្កើនភាពធន់ជាប់បានយូរ | លក្ខណៈបច្ចេកទេសសំណាញ់: ទំហំសំណាញ់ 1,12x1,33mm អង្កត់ផ្ចិតសសៃសំណាញ់ 0,29mm ± 2% | ||
សំណាញ់ពណ៌ប្រផេះ | ដុំសំណាញ់ | សំណាញ់ពណ៌ខ្មៅ | វិញ្ញាបនប័ត្រនាំចូលសំណាញ់ |
រចនាសម្ព័ន្ធនៃបង្គុំរឺស័រ
ទំហំខ្នាត . | អ័ក្សរថេៈ ជាគុណសម្បត្តិរបស់ទ្វារសំណាញ់រមូលស័្វយប្រវត្តិ Quang Minh ប្រើឧបករណ៍នេះមិនខូចទ្រង់ទ្រាយរឺស័រនិងធ្វើឱ្យទ្វារដំណើរការយ៉ាងរលូននិងជាប់បានយូរ។ | រឺស័រ ប្រើប្រាស់ថែប SKD តាមស្ដង់ដាជប៉ុន ប្រតិបត្ដិការប្រើប្រាស់បានយូរ . |
450mm | ||
550mm | ||
650mm |
រ៉ងសំឡីការពាររបើកសំណាញ់
យើងប្រើប្រាស់រ៉ង45ºតំឡើងលើរ៉ៃទាំងសងខាង។ សំឡីនៅលើរបារ៉ងនិងខ្ទាស់ជាមួយសំណាញ់នៅពេលមានខ្យល់ការពារគែមនៃសំណាញ់មិនឱ្យចេញពីរ៉ៃ | |
រ៉ង 45º | ដំឡើងនៅលើរ៉ៃ 45º |